Aston Villa ​ហូប Everton ​២-០ ​សប្ដាហ៍​ទី​៣ Premier League ​

ក្រុម​ទើប​ឡើង​ថ្មី Aston Villa ​យក​ឈ្នះ​ក្រុម Everton ​បាន​ក្នុង​លទ្ធផល ​២០ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស English Premier League ​កាល​ពី​យប់មិញ​នេះ​។

Aston ​រក​បាន​គ្រាប់​បាល់​ដំបូង​ដោយ Wesley ​នៅ​នាទី​២១ ​មុន​ពេល​ថែម​បាន​គ្រាប់​ទី​២​នៅ​នាទី​៩០+៥ ​ដោយ Ghazi ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង​៤​ម៉ឺន​នាក់។ នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ក្រុម Aston Villa ​ហើយ ​ព្រោះ​២​ប្រកួត​កន្លង​មក​ពួកគេ​បរាជ័យ​ទាំង​២​ប្រកួត។

ដោយ​ឡែក​សម្រាប់​ក្រុម Everton ​វិញ ​ពុំ​ទាន់​រក​ឃើញ​ទម្រង់​លេង​ល្អ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ពួកគេ​ឆ្លង​កាត់​៣​ប្រកួត ​មាន​៤​ពិន្ទុ​ហើយ​ទើប​ស៊ុត​ដៃ​គូ​ចូល​បាន​១​គ្រាប់​ប៉ុណ្ណោះ ​ដោយ​វា​ជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម Watford ​កាល​ពី​សប្ដាហ៍​ទី​២៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT