Kompany ​បោះ​បង់​តួនាទី Player-Manager ​នៅ​ក្លឹប ​Anderlecht ​ហើយ​

Vincent Kompany ​បាន​បោះ​បង់​តួនាទី Player-Manager ​នៅ​ក្លឹប Anderlecht ​ចោល​ហើយ ក្រោយ​ពី​ដឹក​នាំ​ផង​លេង​ផង ​ប៉ុន្មាន​ប្រកួត​មក​នេះ​មិន​បាន​ល្អ​សោះ។

Kompany ​បាន​ចាកចេញ​ពី​ក្រុម Man City ​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម​ខ្លួន​ធ្លាប់​លេង​តាំង​ពី​តូច Anderlecht ​ដោយ​ធ្វើ​ជា​អ្នកចាត់ការ​ផង ​និង​ចូល​លេង​ផង។ ​តែ​ដោយសារ​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ ​រូបគេ​បាន​សម្រេច​ចិត្ត​បោះ​បង់​តួនាទី​ជា​អ្នក​ចាត់ការ​នោះ​ហើយ ​ដោយ​នៅ​ត្រឹម​ជា​កីឡាករ​ប៉ុណ្ណោះ។ រូបគេ​នឹង​ទទួល​តំណែង​ជា​ប្រធាន​ក្រុម ​ហើយ​គ្រូ​ជំនួយ​នឹង​ឡើង​ជា​អ្នក​ចាត់ការ​ក្រុម​វិញ។

ខ្សែ​ការពារ​វ័យ​៣៣​ឆ្នាំ​ជា​ថ្នាល​យុវជន​របស់ Anderlecht ​ហើយ​បាន​ចំណាយ​ពេល​ដល់​១១​ឆ្នាំ​លេង​ឱ្យ​ក្រុម Manchester City ​បាន​២៦៤​ប្រកួត ​រក​បាន​១៨​គ្រាប់។ កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​នេះ ​ជួយ​ក្រុម​មេឃ​ខៀវ ឈ្នះ​ពាន​ Premier League ​បាន​៤​ដង​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT