Sarri ​មិន​អាច​ដឹក​នាំ​ក្រុម Juventus ​២​ប្រកួត ​ដើម្បី​យក​ពេល​សម្រាក​ព្យាបាល​សួត​

​លោក Maurizio Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​នឹង​ត្រូវ​អវត្តមាន​ដឹក​នាំ​ក្រុម​២​ប្រកួត ​ព្រោះ​ត្រូវ​យក​ពេល​សម្រាក​ព្យាបាល​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​របស់​ខ្លួន។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ​លោក Sarri ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​ក្រោយ​ពី​លោក​មាន​បញ្ហា​រលាក​សួត​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ជក់​បារី​ច្រើន​ពេក​។ ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​គ្រូ​បង្វឹក​រូប​នេះ ​នឹង​ត្រូវ​ការ​ពេល​២​សប្ដាហ៍ ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​នេះ​ឱ្យ​ជា​សះស្បើយ​។ ដូច្នេះ​២​សប្ដាហ៍​ដែល​សម្រាក​នេះ គឺ​លោក Sarri ​នឹង​មិន​អាច​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Juventus ​ត​ទល់​ជាមួយ Parma ​និង Napoli ​បាន​ទេ​។

លោក Sarri ​ជា​មនុស្ស​ញៀន​បារី​ខ្លាំង។ ប្រភព​បាន​បញ្ជាក់​ថា​ជា​ធម្មតា​អ្នក​ចាត់ការ​រូប​នេះ ​ជក់​បារី​អស់​៦០​ដើម​ក្នុង​១​ថ្ងៃ ​ហើយ​ប្រសិន​បើ​ស្មុគស្មាញ​ខ្លាំង ​អាច​ច្រើន​ជាង​នេះ​ទៅ​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT