Navas ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ PSG ​

អ្នក​ចាំ​ទី Keylor Navas ​បានសុំ​ក្លឹប Real Madrid ​ចាកចេញ​នៅ​រដូវ​ក្ដៅ​នេះ​ហើយ ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​បាន​លេង​ជម្រើស​១១​នាក់​ដំបូង។

កីឡាករ​ដែល​ជួយ​ក្រុម Real Madrid ​លើក​ពាន​ជា​ច្រើន​ខាង​លើ​នេះ ​មិន​ចង់​អង្គុយ​កៅអី​បម្រុង​ឡើយ ដូច្នេះ​ហើយ​ទើប​រូបគេ​បាន​សម្រេច​ចិត្ត​ស្នើ​សុំ​ក្លឹប​ដើម្បី​ចាកចេញ​ទៅ​រក​កន្លែង​ថ្មី​តែ​ម្ដង។ ​មាន​ក្លឹប​មួយ​ដែល​គេ​ជឿ​ជាក់​ថា​ជា​ជម្រើស​ល្អ​សម្រាប់ Navas ​នោះ​គឺ PSG ។ ក្រុម​អ្នក​មាន​បារាំង​នេះ ​កំពុង​ស្វែង​រក​អ្នក​ចាំ​ទី​ស្រាប់ ដូច្នេះ​ភាគរយ​របស់​គេ​ផ្លាស់​ទៅ​បារាំង​គឺ​មាន​ច្រើន​មែនទែន។

ស្រប​ពេល Real Madrid ​វិញ ​ក៏​កំពុង​ចរចា​ចង់​បាន Neymar ​ពី​ក្រុម PSG ​ដែរ។ ​ក្រុម​អធិរាជ​ស ​អាច​នឹង​យក Navas ​នេះ ដើម្បី​ជា​កូន​សោ ដោះដូរ​យក​កីឡាករ​ប្រេស៊ីល​ពី​ក្លឹប​នៅ​បារាំង ​ដោយ​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​របស់​ក្លឹប​បាន​ទៅ​ដល់​ទីក្រុង​បារីស​ហើយ ដើម្បី​ចរចា​បន្ដ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT