មានអ៊ីចឹងទៀត! ក្លឹប​មួយ​នៅ LaLiga ស្នើ​ឲ្យ Messi ​កុំ​ទាន់​ប្រញាប់​ត្រលប់​មក​វិញ​អី

Lionel Messi ​បាន​អវត្តមាន​នៅ​ប្រកួត​ជុំ​ដំបូង​ដោយ​សារ​បញ្ហា​របួស ហើយ​ក៏​ជា​ជំនួប​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Athletico Bilbao នៅ​លទ្ធផល ១-០ ផង​ដែរ។

យ៉ាងណាមិញ​ថ្មីៗ​នេះ​គណនី​ផ្លូវការ​របស់​ក្លឹប FC Barcelona ទើប​តែ​បង្ហោះ​រូបភាព​នៃ​ការ​ត្រលប់​មក​ហ្វឹកហាត់​របស់ Lionel Messi ​ដោយ​សរសេរ​ថា៖ “Messi ​បាន​ត្រលប់​មក​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​ហើយ” ប៉ុន្តែ​ភ្លាម​នោះ​គណនី​ក្លឹប Real Betis ក៏​បាន​ឆ្លើយ​តប​យ៉ាង​អស់​សំណើច​ថា៖ “កុំ​ប្រញាប់​អី Leo ​អ្នក​មិន​ចាំ​បាច់​បង្ខំ​ពេក​នោះ​ទេ”។

បញ្ជាក់​ថា​សម្រាប់ Real Betis នៅ​ប្រកួត​បើក​ឆាក​ក៏​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Real Valldolid ក្នុង​ដី​ដូច​គ្នា។ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​តតាំង​គ្នា​ក្នុង​កីឡដ្ឋាន Camp Nou ដែល​ជា​ការ​ប្រកួត​ជុំ​ទី ២ ប្រចាំ​ LaLiga។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT