Gary Neville ជឿជាក់ថាខ្សែបម្រើ Pual Pogba នឹងជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំឆ្នាំនៅក្របខណ្ឌលីគកំពូលអង់គ្លេសនារដូវកាលនេះមិនខាន។
Pogba ទើបតែរងការរិះគន់ខ្លាំង ក្រោយពីរូបគេប៉េណាល់ទីមិនចូលធ្វើឱ្យក្រុមបិសាចក្រហម Manchester United មិនអាចទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្ដាហ៍ទី២។ តែទោះជាយ៉ាងនេះក្ដី ការធ្វើបាននៅសប្ដាហ៍ទី១ ដែលជួយក្រុម Man Utd ស៊ី Chelsea បានដល់៤-០ នោះ បានធ្វើឱ្យលោក Neville ជឿជាក់ថាកីឡាករបារាំងនេះនឹងល្អខ្លាំងមិនខាននារដូវកាលនេះ។
អតីតកីឡាករ Man Utd ខាងលើនិយាយដូច្នេះថា៖ “គាត់ (Pogba) មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឈ្នះពានរង្វាន់កីឡាករប្រចាំឆ្នាំ។ គាត់អាចធ្វើការកែប្រែការប្រកួតបាន ក្រុម Man Utd រដូវកាលនេះនឹងពឹងផ្អែកលើគាត់ច្រើន។ គាត់ជាកីឡាករម្នាក់ដែលខ្ញុំចង់តាមដាន។ ការទាត់ប៉េណាល់ទីមិនចូល១គ្រាប់ មិនអាចកាត់ក្ដីសមត្ថភាពគាត់បានទេ”៕ប្រភព៖ METRO