មាន​ដល់​១៣​ក្លឹប​ចង់​បាន ​តែ​ Sturridge ​ចង់​ទៅ​លេង​តែ​ក្លឹប​នេះ​ទេ​

ខ្សែ​ប្រយុទ្ធ​ Daniel Sturridege ​បាន​ចុះ​កុងត្រា​​ទៅ​លេង​នៅ​ក្លឹប​លីគ​កំពូល​របស់​ទួរគី​ Trabzonspor ​ហើយ ​ក្រោយ​ពី​អស់​កុងត្រា​នៅ​ក្លឹប Liverpool ​។

កីឡាករ​អង់គ្លេស​ម្នាក់​នេះ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​អស់​កុងត្រា​នៅ​ក្រុម​ហង្ស​ក្រហម​មាន​ក្លឹប​ដល់​ទៅ​១៣​ក្លឹប​ឯ​ណោះ​បាន​ទាក់ទង​រូបគេ​ដើម្បី​ទៅ​លេង ប៉ុន្តែ​សាមី​ខ្លួន​មិន​ចង់​ទៅ ​ហើយ​ក៏​សម្រេច​មក​លេង​នៅ​ក្លឹប Trabzonspor ​របស់​ទួរគី​នេះ​តែ​ម្ដង​។ ការ​មក​លេង​នៅ​ក្លឹប​ថ្មី​​នេះ​ដែរ ត្បិត​តែ​សាមី​ខ្លួន​ពេញ​ចិត្ត​មែន ប៉ុន្តែ​បើ​មើល​ទៅ​លើ​តម្លៃ​ពលកម្ម​គឺ​ទាប​ជាង​កាល​នៅ​អង់គ្លេស​ឆ្ងាយ​ណាស់។

​នៅ​ក្លឹប​ថ្មី​នេះ រូបគេ​ទទួល​បាន​តែ​២៧០០០​ផោន​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍ ​ខណៈ​ដែល​នៅ​ក្រុម Liverpool ​វិញ រូបគេ​រក​បាន​ជាង​១​សែន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT