ខ្សែប្រយុទ្ធ Lionel Messi បានចូលហាត់ជាមួយក្រុមសមាជិកក្រុមដទៃទៀតហើយ ដោយរំពឹងថានឹងបានជួយក្រុមនៅចុងសប្ដាហ៍នេះទល់ក្រុម Real Betis ។
Messi បានខកខានប្រកួតដំបូងបើកឆាក La Liga ស្របពេល Barcelona ក៏បរាជ័យថែមទៀតក្រោមថ្វីជើងក្រុម Bilbao ក្នុងលទ្ធផល ១-០។ ការខកខាននោះដោយសារតែរូបគេមានរបួស ប៉ុន្តែពេលនេះអាចចូលហាត់បានវិញហើយ ដូច្នេះរំពឹងថានឹងបានជួយក្រុមយក៣ពិន្ទុវិញពី Real Betis ។
ត្បិតតែ Messi អាចចូលហាត់បានវិញមែន ប៉ុន្តែសមាជិកសំខាន់ក្នុងក្រុម២នាក់ទៀតគឺ Suarez និង Dembele នៅមិនទាន់អាចចូលលេងបានឡើយ។ កីឡាករទាំងពីរនាក់នេះត្រូវការពេលបន្ថែមទៀត ទើបអាចជាសះស្បើយពីរបួសដែលកើតឡើងក្នុងការប្រកួតបើកឆាកកន្លងទៅនេះបាន៕ប្រភព៖ Marca