Juventus ​ចង់​ប្ដូរ​ម៉ោង​ប្រកួត ដើម្បី​ផ្គាប់​ចិត្ត​អ្នក​គាំទ្រ​នៅ​អាស៊ី​

ក្រុម​សេះ​បង្កង់ Juventus ​កំពុង​ចង់​ប្ដូរ​ម៉ោង​ប្រកួត​ទៅ​លេង​ក្បាល​ព្រលប់​វិញ ដើម្បី​ឱ្យ​អ្នក​គាំទ្រ​នៅ​តំបន់​អាស៊ី​ងាយ​ស្រួល​ទស្សនា។

ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី ភាគ​ច្រើន​ប្រកួត​នៅ​ពាក់​កណ្ដាល​យប់។ នេះ​បាន​ធ្វើ​ឱ្យ​ទីផ្សារ​របស់​ក្រុម Juventus ​ធ្លាក់​ចុះ​នៅ​តំបន់​អាស៊ី ​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​ពួកគេ​មាន​ប្រជាប្រិយភាព​ខ្លាំង បើ​សរុប​ជា​រួម​ក៏​ដោយ។ ថ្នាក់​ដឹក​នាំ​ក្រុម​នេះ ​បាន​ជួប​អ្នក​រៀប​ចំ​ការ​ប្រកួត Serie A ​ដើម្បី​រក​ដំណោះស្រាយ​ណា​មួយ ​រៀប​ចំ​ការ​ប្រកួត​ឱ្យ​លេង​នៅ​ក្បាល​ព្រលប់​វិញ ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​នៅ​អាស៊ី​បាន​។

មិន​ថា​នៅ​លីគ​អ៊ីតាលី​ឡើយ សូម្បី​នៅ​អេស្ប៉ាញ La Liga ​និង​អង់គ្លេស Premier League ​បច្ចុប្បន្ន​នេះ​ក៏​បាន​រៀប​ចំ​ការ​ប្រកួត​ខ្លះ​លេង​នៅ​ម៉ោង​ក្បាល​ព្រលប់​ដែរ ដើម្បី​ទាញ​យក​អ្នក​គាំទ្រ។ នៅ​អាស៊ី ទីផ្សារ​លេខ​១​បាន​ទៅ​លើ​លីគ​អង់គ្លេស ​ដោយ​ឈ្នះ​ក្រប​ខណ្ឌ​ផ្សេង​ៗ​ទៀត​ដាច់​តែ​ម្ដង៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT