Chelsea ព្រមព្រៀង​ប្រគល់​កីឡាករ​មួយ​រូប​ឲ្យ​ទៅ​ក្លឹប AS Roma ហើយ

Roma បាន​ទទួល​ការ​ពង្រឹង​បន្ថែម​នៅ​ប្រព័ន្ធ​ការពារ​ក្រោយ​តាម​រយៈ​ការ​នាំ​ចូល​កីឡាករ​ថ្មី Davide Zappacosta របស់​ក្លឹប Chelsea ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល ៦ ខែ។

Roma ​បាន​បញ្ជាក់​ដំណឹង​ច្បាស់ការ​មួយ​នេះ ថា​ Zappacosta នឹង​រួមរស់​បណ្តោះ​អាសន្ន​នៅ​ទឹក​ដី Stadio Olimpico រហូត​ដល់​ចុង​បញ្ចប់​រដូវ​កាល ខណៈ​កុងត្រា​សេសសល់​របស់​គេ​ជាមួយ Stamford Bridge មាន​ដល់​ខែ​មិថុនា ឆ្នាំ ២០២២។

ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​អ៊ីតាលី ខ្សែ​ការពារ Zppacosta និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​ក្នុង​ការ​មក​ចូលរួម​នៅ Roma ក្រោយ​ប្រមូល​បាន​បទពិសោធន៍​ជា​ច្រើន​នៅ​ក្រៅ​ស្រុក​ក្នុង​នាម​ជា​កីឡាករ​និង​បុគ្គល​មួយ​រូប”។

លោក​បន្ត៖ “ការ​ដែល​អាច​លេង​ឲ្យ​ក្លឹប​ដ៏​អស្ចារ្យ​បែប​នេះ វា​ជា​ការ​បំផុស​ដ៏​ធំធេង​មួយ ហើយ​ខ្ញុំ​ពិត​ជា​មិន​អាច​រង់ចាំ​ការ​ចូលរួម​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​បាន​ឡើយ”។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT