យោងតាមសារព័ត៌មាន MARCA របស់អេស្ប៉ាញបានចុះផ្សាយថាតារាឆ្នើម Keylor Navas ដែលធ្លាប់ជាអ្នកចាំទីជួយឲ្យ R.Madrid ជោគជ័យរាប់ភ្លេចកាលពីអតីតកាល បានសម្រេចសុំក្លឹបចែកផ្លូវហើយ ក្រោយមិនអាចជាប់នៅជម្រើសអ្នកចាំទីដៃទីមួយ ពោលគឺចាញ់ប្រៀប Thibaut Courtois។
កីឡាករសញ្ជាតិកូស្តារីការូបនេះកាលពីរដូវកាលចាស់ សឹងតែបាត់បង់ឱកាសលេង ហើយទោះបីកូនប្រុសរបស់ Zidane និង Andriy Lunin ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនាពេលកន្លងទៅក៏ដោយ Navas នៅតែមិនអាចឈរជាស្រមោលរបស់កីឡាករបែលហ្សិក ហើយមានបំណងចង់ចាកចេញជាធំ។
Benfica កំពុងសម្លឹងចង់បានកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ខណៈ Man Utd និង Paris ក៏មានភាគរយបន្តិចបន្តួចដូចគ្នា គ្រាន់ថាសម្រាប់ United អាចពន្យារដែលខែមករា ស្របពេលទីផ្សារដោះដូរបានបិទទ្វារតាំងពីថ្ងៃទី ៨ សីហា។
បញ្ជាក់ថា Navas បានចាកចេញពី Levante មកចូលរួមជាមួយ Madrid តាំងពីរដូវក្តៅឆ្នាំ ២០១៤ ដោយបានឈ្នះពានរង្វាន់ Champions League ៣ លើកជាមួយក្លឹប។ ប្រភព៖ Football-Espana