ដឹង​កាលបរិច្ឆេទ​ជំនួប Madrid Derby នៅ​ក្របខ័ណ្ឌ LaLiga រដូវ​កាល​នេះ​ហើយ

LaLiga ទើប​តែ​បាន​ប្រកាស​ផ្លូវការ​នូវ​កាលបរិច្ឆេទ​ជំនួប​នៃ​ជុំ​ទី ៥,៦,៧ ដោយ​ក្នុង​នោះ​ឃើញ​ថា​មាន​គូ​ពិសេស​មួយ​គឺ​រវាង Atletico Madrid និង Real Madrid ​បាន​កំណត់​ឲ្យ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ២៨ ​កញ្ញា​ខាង​មុខ។

បញ្ជាក់​ថា​នៅ​ជុំ​ទី ៥ សម្រាប់​ស្តេច​ស​ក៏​ទទួល​ភារកិច្ច​សំខាន់​មួយ​ផង​ដែរ ក្នុង​ការ​ប៉ះ​ក្រុម​ខ្លាំង Sevilla FC នៅ​ថ្ងៃ​ទី ២២ ​កញ្ញា ខណៈ Barcelona សម្រាប់​ជុំ​ទី ៥-៦-៧ ហាក់​មិន​បាន​តតាំង​ក្រុម​កំពូល​ណា​មួយ​នោះ​ទេ។

បញ្ជាក់​ថា Madrid Derby ឆ្នាំ​នេះ រំពឹង​នឹង​ជក់​ចិត្ត​ខ្លាំង ព្រោះ​យើង​មាន​សមាសភាព​ថ្មី​ចូលរួម​ដូច​ជា Joao Felix ដែល​កំពុង​ឡើង​កូដ​ខ្លាំង​នៅ At និង Eden Hazard ដែល​ជា​កីឡាករ​រយ​លាន​ទិញ​បាន​ពី Chelsea ​ក្រោម​ការ​ចំណាយ​របស់ Real Madrid។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT