ព្រះខ័នរាជស្វាយរៀង ទាក់ចិត្ត ប្រាក់ មុន្នីឧត្តម និងនុប តុលា ឲ្យបន្តរយៈពេលយូរ

ក្លិបពុំទាន់ចាញ់ក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានប្រកាសក្នុងការបន្តកុងត្រារយៈពេលយូរជាមួយខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និង នុប តុលា ដើម្បីបន្តបង្ហាញខ្លួនឲ្យក្រុមមួយនេះ ក្នុងលីគកំពូលកម្ពុជា និងពានសម្តេច។

លោក Conor បានឲ្យដឹងចំពោះការបន្តបែបនេះ ៖”យើងពិតជារីករាយណាស់ដែលក្លិបបានផ្ដល់កិច្ចសន្យាថ្មីរយៈពេលវែងដល់កីឡាករច្រើនរូប។ វាបញ្ជាក់ថា ក្លិបជឿជាក់លើពួកគេ ហើយពួកគេក៏ជឿថា ពួកគេមានអនាគតល្អនៅក្លិបនេះដែរ។ ចំពោះកីឡាករក្មេងៗវិញ ខ្ញុំក៏មើលឃើញពីគុណភាពរបស់ពួកគេដូចគ្នា”។

មិនត្រឹមតែពួកគេទេ កាលសប្ដាហ៍មុន ព្រះខ័នរាជស្វាយរៀង បានបន្លាយកិច្ចសន្យាដល់កីឡាករ៧រូប មានប្រធានក្រុម សឿយ វិសាល, សារ៉េត គ្រីយ៉ា, រស់ គង់សំរេច, សុខ សំណាង,  ឃៀង ម៉េងហួរ, គឹម សុខយុទ្ធ និងត្រាយ វិចិត្ ថែមទៀតរ។

ក្រុមមានទឹកដីនៅខេត្តស្វាយរៀង បច្ចុប្បន្នកំពុងនាំមុខលើកំពូលតារាង MCL ដោយមាន៥២ពីលើក្រុមលេខ២ណាហ្គាវើលដ៍៨ពិន្ទុ៕