Spurs ​ដាច់​ខាត​មិន​ទទួល​យក រឿង​ដោះដូរ​ Eriksen ជាមួយ​កីឡាករ Juve រូប​នេះ

ក្លឹប Tottenham Hotspur ត្រូវ​បាន​រាយការណ៍​ថា​បាន​បដិសេធ​សំណើ​នៃ​ការ​ដោះដូរ​រវាង Christian Eriksen និង​តារា​ឆ្នើម Paulo Dybala របស់ Juventus ហើយ។

ត្បិត​ទីផ្សារ​ដោះដូរ​បាន​បិទ​តាំង​ពី​ថ្ងៃ​ទី ៨ សីហា ប៉ុន្តែ​ប្រសិន Dybala ព្រមព្រៀង​នោះ​ក៏​អាច​កក់​ទុក​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​នៅ​រដូវ​រងា តែ​មាន់​ខ្នាយ​មាស​ហាក់​បិទ​ផ្លូវ​មិន​ឲ្យ​សំណើ​នេះ​សម្រេច​ទៅ​បាន​តែ​ម្តង។

នៅ​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​កន្លង​ទៅ​ក្លឹប​បែរ​ជា​នាំ​យក Giovani Lo Celso របស់​ក្លឹប Real Betis ជំនួស​វិញ។ បញ្ជាក់​ថា​សម្រាប់ Eriksen មិន​ត្រឹម​តែ Juventus មួយ​នោះ​ទេ ទៀត​សោត​ទាំង​ក្លឹប Barcelona និង Real Madrid ក៏​ចាប់​អារម្មណ៍​កីឡាករ​ដាណឺម៉ាក​រូប​នេះ​ដែរ។

លម្អិត​បន្ថែម​ទៀត​ថា​កុងត្រា​របស់ Eriksen គឺ​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ១ មករា​ខាង​មុខ​ហើយ ដោយ​រូប​គេ​នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​ប្រសិន​ក្លឹប​មិន​អាច​បញ្ចុះបញ្ចូល​លើ​ការ​បន្ត​កុងត្រា​ថ្មី​បាន។ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT