[ផ្លូវការ] វ័យ ៣៦ មែន​ពិត តែ Ribery ទី​បំផុត​រក​បាន​ទ្រនំ​ថ្មី​មួយ​ទៀត​ហើយ

ក្រោយ​ចាកចេញ​ពី​ក្លឹប Bayern Munich ​តារា​ឆ្នើម Franck Ribery ​ហាក់​មិន​ទាន់​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ទេ ត្បិត​លោក​មាន​វ័យ ៣៦ ឆ្នាំ​ក៏​ដោយ ក៏​លោក​នៅ​តែ​ស្វែងរក​បាន​ទ្រនំ​ថ្មី​នៃ​ក្លឹប​អ៊ីតាលី​គឺ Fiorentina។

ការ​ចាកចេញ​របស់ Ribery នា​ចុង​រដូវ​កាល ២០១៨/១៩ ដំបូង​ឡើយ​លោក​ជាប់​ចចាមអារ៉ាម​ថា​គ្រោង​ផ្លាស់​ទៅ​ចិន អារ៉ាប៊ីសាអ៊ូឌីត និង​កាតា តែ​ស្រាប់​ថ្ងៃ​នេះ​ក៏​លេច​មុខ​វីរបុរស​ Bayern ​ទើប​តែ​ហោះ​មក​ដល់​ក្លឹប Fiorentina ជា​ផ្លូវការ។

បញ្ជាក់​ថា Ribery ​បាន​ចំណាយ​ពេល​ចំនួន ១២ រដូវ​កាល​ជាមួយ​ក្លឹប Bayern ដោយ​រក​បន ១២៤ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ចំនួន ៤២៥ ប្រកួត។ សម្រាប់​ក្លឹប Fiorentina នឹង​ត្រូវ​តតាំង Napoli នា​ថ្ងៃ​អាទិត្យ​នេះ អ៊ីចឹង​យើង​ចាំ​មើល​តើ​លោក​អាច​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឬ​យ៉ាង​ណា? ប្រភព៖ OneFootball

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT