Franck Ribery ​សម្រេច​ចិត្ត​ចូល​ក្លឹប​នៅ​អ៊ីតាលី ​ក្រោយ​ចាកចេញ​ពី Bayern ​

ខ្សែ​ប្រយុទ្ធ Franck Ribery ​បាន​សម្រេច​ចិត្ត​បន្ដ​អាជីព​កីឡា​បាល់ទាត់​២​ឆ្នាំ​ទៀត  ដោយ​ចូល​រួម​ជាមួយ​ក្រុម Fiorentina ​ក្នុង​តម្លៃ​ខ្លួន​៣,៦​លាន​ផោន ​កុងត្រា​២​ឆ្នាំ​នេះ​។

Ribery ​បាន​ចាកចេញ​ពី​ក្រុម Bayern Munich ​កាល​ពី​ចប់​រដូវ​កាល​មុន ក្រោយ​ពី​អស់​កុងត្រា ​និង​ចំណាយ​ពេល​១២​ឆ្នាំ​នៅ​លីគ​កំពូល​អាល្លឺម៉ង់។ គ្រា​ចាកចេញ​នោះ មាន​ប្រភព​ជា​ច្រើន​បាន​អះអាង​ថា​កីឡាករ​វ័យ​៣៦​ឆ្នាំ​នេះ​អាច​នឹង​ព្យួរ​ស្បែក​ជើង​ត្រឹម​នេះ​ហើយ។ យ៉ាងណាមិញ ​បើ​តាម​ការ​អះអាង​របស់​ប្រភព​នៅ​អ៊ីតាលី​វិញ​ពេល​នេះ ​កីឡាករ​បារាំង​បាន​កំពុង​ពិនិត្យ​សុខភាព​ជាមួយ​ក្រុម Fiorentina ​ទៅ​ហើយ។ សម្រាប់​ការ​មក​លេង​នៅ​អ៊ីតាលី​នេះ ​លោក​នឹង​ទទួល​បាន​ប្រាក់​៣,៦​លាន​ផោន​ពី​ក្លឹប​នេះ ​អម​ជាមួយ​កុងត្រា​២​ឆ្នាំ​។

ក្លឹប​រំពឹង​ថា​ការ​ចំណាយ​ប្រាក់​យក Legend ​នៅ​អាល្លឺម៉ង់​មក​រួម​ក្រុម​នេះ នឹង​ធ្វើ​ឱ្យ​ពួកគេ​រួច​ផុត​ពី​តំណែង​ក្បែរ​បាត​តារាង។ រដូវ​កាល​មុន ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​១៦ ​ហើយ​រដូវ​កាល​នេះ​វិញ រំពឹង​ថា​នឹង​បាន​លើស​នេះ​បន្តិច៕ប្រភព​៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT