Rashford ​ចេញ​មុខ​ការពារ Pogba ​ពី​ការ​រិះគន់​ជាន់​ពន្លិច​

Pogba ​រង​ការ​រិះគន់​ខ្លាំង ​ក្រោយ​ពី​រូបគេ​ទាត់​ប៉េណាល់ទី​មិន​ចូល ​ធ្វើ​ឱ្យ​ក្រុម Manchester United ​បាន​ត្រឹម​ស្មើ​ក្រុម Wolves ​​ក្នុង​លទ្ធផល ​១-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​២។

ក្រោយ​ពី​ឃើញ​មិត្ត​រួម​ក្រុម​រង​ការ​រិះគន់​ខ្លាំង​នេះ​ហើយ បាន​ធ្វើ​ឱ្យ Rashford ​ចេញ​មុខ​មក​ការពារ​តែ​ម្ដង។ ​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​នេះ ​បាន​និយាយ​ថា​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ប៉េណាល់ទី​មិន​ចូល ​ហើយ​វា​មិន​មែន​ជា​រឿង​ធំ​ឡើយ ​សម្រាប់​ការ​ខកខាន​នេះ។ Pogba ​ជា​សមាជិក​គ្រួសារ Manchester United ​ដូច្នេះ​ប្រសិន​បើ​អ្នក​រិះគន់​គេ ​នោះ​ក៏​ដូច​រិះគន់​ក្រុម Man Utd ​ទាំង​មូល​ផង​ដែរ​។

លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​ក៏​មិន​បាន​ដាក់​បន្ទុក​អ្វី​ទៅ Pogba ​ដែរ។ ​លោក​អះអាង​ថា​ទាំង Pogba ​និង Rashford ​សុទ្ធ​តែ​ជា​បេក្ខភាព​ទាត់​បាល់​ប៉េណាល់ទី​ទាំង​ពីរ ដូច្នេះ​នរណា​ទាត់​ក៏​បាន​ដែរ។ រឿង​ចូល​ឬ​មិន​ចូល ​នោះ​ជា​រឿង​សំណាង ​មិន​អាច​បន្ទោស​នរណា​បាន​ឡើយ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT