អ៊ីរ៉ាក់ ​អាច​នឹង​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ World Cup ​បាន​វិញ​

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​បាន​ផ្ញើ​លិខិត​ទៅ​សហព័ន្ធ​បាល់ទាត់​អ៊ីរ៉ាក់ ​ថា​ពួកគេ​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ FIFA World Cup ​នា​ពេល​ខាង​មុខ​នេះ​បាន។

ក្នុង​លិខិត​របស់ FIFA ​នោះ បាន​បញ្ជាក់​ថា​អ៊ីរ៉ាក់​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​កីឡា​បាល់ទាត់​បាន​វិញ​ហើយ ​ក្រោយ​ពី​បាន​វាយ​តម្លៃ​ពី​ស្ថានភាព​ក្នុង​ប្រទេស​រួច​មក។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ៊ីរ៉ាក់​ត្រូវ​ធានា​ឱ្យ​បាន​ពី​សុវត្ថិភាព​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ការ​ប្រកួត​ចាប់​ផ្ដើម។ ប្រសិន​បើ​មាន​ការ​អសន្តិសុខ​ណា​មួយ​កើត​ឡើង នោះ​ការ​សម្រេច​ចិត្ត​ក៏​នឹង​ប្រែប្រួល​តាម​នោះ​ដែរ។

រំលឹក​ថា​ជម្រុះ World Cup 2022 ​អ៊ីរ៉ាក់​ស្ថិត​នៅ​ពូល C ​ជាមួយ​ អ៊ីរ៉ង់ បារ៉ែន ហុងកុង និង​កម្ពុជា។ ​ខណៈ​ដែល​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ​ហើយ៕ប្រភព៖ Xinhuanet

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT