Barcelona ​ខឹង Dembele ​ខ្លាំង ​ព្រោះ​មាន​របួស​ហើយ​មិន​មក​ព្យាបាល​

ក្រុម FC Barcelona ​កំពុង​ខឹង​កីឡាករ Dembele ​របស់​ខ្លួន​ជា​ខ្លាំង ​ក្រោយ​ពី​រូបគេ​មិន​ព្រម​មក​ពិនិត្យ​ព្យាបាល​សុខភាព​តាម​ការ​ណែនាំ​របស់​ក្លឹប​។

Dembele ​បាន​ចូល​លេង​ប្រកួត​បើក​ឆាក​ឱ្យ Barcelona ​ដែល​ចាញ់​ក្រុម Bilbao ​១-០ ​ហើយ​ក៏​បាន​រង​របួស​ផង​ដែរ។ ​ការ​រង​របួស​នេះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​អាច​នឹង​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ​ខកខាន​ប្រកួត​ដល់​ទៅ​៥​សប្ដាហ៍​ឯ​ណោះ។ អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម Barca ​មិន​ពេញ​ចិត្ត​ទៀត​លើ​កីឡាករ​បារាំង​នេះ ​គឺ​ក្រោយ​ពី​រង​របួស​នោះ​ហើយ រូបគេ​មិន​ព្រម​មក​ព្យាបាល​និង​ពិនិត្យ​ជំងឺ​តាម​ការ​ណាត់​របស់​ក្រុម​គ្រូ​ពេទ្យ​ឡើយ។

គេ​សង្កេត​ឃើញ​ថា​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​តែងតែ​មក​យឺត​ជា​និច្ច ​តាម​ការ​ណាត់​របស់​ក្លឹប Barcelona ។ កាល​ពី​រដូវ​កាល​មុន រូបគេ​មិន​មក​ហ្វឹកហាត់ ហើយ​ក្រុម​ការងារ​ក្លឹប​បាន​ទូរសព្ទ​ទៅ​ថែម​ទៀត ប៉ុន្តែ​សាមី​ខ្លួន​មិន​ព្រម​លើក​ឡើយ។ នៅ​គ្រា​នោះ ​ក៏​មាន​ការ​ពិន័យ​ចំពោះ​កាយវិការ​នេះ​ដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT