Ronaldo ប្រដៅ​កូន​ប្រុស៖ “ទេពកោសល្យ​មិន​ធ្វើ​ឲ្យ​កូន​ជោគជ័យ​ទេ ដរាប​ណា​កូន​ត្រូវ​ខំ​ប្រឹង”

នៅ​កិច្ច​សម្ភាសន៍​ជាមួយ TVI តារា​ឆ្នើម Cristiano Ronaldo ​បាន​បង្ហើប​នូវ​ពាក្យ​សម្តី​ទូន្មាន​ដ៏​មាន​ន័យ​បំផុត ដែល​លោក​បាន​ប្រាប់​ទៅ​កាន់​កូនៗ​របស់​លោក។

បុរស​វ័យ ៣៤ ឆ្នាំ​បាន​នាំ​យក​កូន​ប្រុស​ច្បង​របស់​លោក​មក​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់​ពី​ទី​កន្លែង​ដែល​លោក​ធ្លាប់​បាន​រួមរស់​យ៉ាង​លំបាក​កាល​ពី​កុមារភាព។ Ronaldo បាន​និយាយ​ថា៖ “ពេល​ដែល​គេ​ឃើញ​ទី​កន្លែង​នោះ គេ​មិន​អាច​ជឿ​ទេ​ថា​ខ្ញុំ​ធ្លាប់​បាន​រស់​នៅ​ទី​នេះ”។

លោក​បន្ត៖ “ខ្ញុំ​ប្រាប់​គេ​ថា​គ្មាន​អ្វី​ដែល​ងាយ​នឹង​យក​ទេ កុំ​ថា​ឡើយ​ផ្ទះ ឡាន និង​របស់​ជា​ច្រើន​ទៀត ហើយ​ដើម្បី​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្អ​មួយ​រូប អ្នក​មិន​អាច​គិត​ថា​គ្រប់​យ៉ាង​អាច​ធ្លាក់​ពី​លើ​មេឃ​មក​ទេ”។

ត្រង់​អត្ថន័យ​ដែល CR7 បាន​បញ្ចប់៖ “ទេពកោសល្យ​ពុំ​បាន​ជួយ​ឲ្យ​កូន​ជោគជ័យ​ទេ ដរាប​ណា​កូន​ត្រូវ​ខិតខំ​ប្រឹងប្រែង​ខ្លាំង ដោយ​ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​ព្យាយាម​ចង់​ឲ្យ​គេ​បាន​ដឹង”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT