បិទ​ផ្លូវ United ក្លឹប Dortmund ​ប្រើ​យុទ្ធសាស្រ្ត​ដំឡើង​ថ្លៃ​ពលកម្ម​ចង​ជើង​កីឡាករ​ខ្លួន

យោង​តាម​សារព័ត៌មាន Bild ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Borussia Dortmund ​បាន​ដំឡើង​ថ្លៃ​ពលកម្ម​ទ្វេ​ដង​ដល់​តារា​ឆ្នើម Jadon Sancho ​ដើម្បី​ចង់​ទាក់​ចិត្ត​ឲ្យ​យុវជន​រូប​នេះ​បន្ត​ឈរ​ជើង​នៅ​ក្លឹប​របស់​ខ្លួន។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា​សារ​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​ក្លឹប​កំពូល​ដូច​ជា Manchester United កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​អង់គ្លេស ឲ្យ​ទៅ​ចូលរួម​នៅ Premier League វិញ។

ជា​លទ្ធផល​ Dortmund ​បាន​ដំឡើង​ថ្លៃ​ពលកម្ម​របស់ Sancho ​មក​ដល់ ៦ លាន​អឺរ៉ូ/រដូវ​កាល។ បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់​នៅ Bundesliga កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​បាន ៣៤ ប្រកួត​ដោយ​រក​បាន ១២ គ្រាប់​និង Assist ១៧ លើក។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT