Demiral ​ថា​ចង់​រៀន​តាម​ idol ម្នាក់ នៅ​តំបន់​ការពារ​របស់​ក្លឹប Juventus

ថ្មីៗ​នេះ​ក្លឹប Juventus ទើប​តែ​បាន​បង្ហាញ​ខ្លួន​កីឡាករ​ចំណូល​ថ្មី Merih Demiral ជា​ផ្លូវការ ​បន្ទាប់​ពី​បាន​ទិញ​យក​ពី​ Sassuolo នៅ​តម្លៃ​ខ្លួន​ប្រមាណ ១៨ លាន​អឺរ៉ូ​កាល​ពី​ខែ​មុន។

ខ្សែ​ការពារ​កណ្តាល​រូប​នេះ​បាន​បង្ហើប​ថា​ខ្លួន​មាន​បំណង​ចង់​រៀនសូត្រ​តាម​ idol របស់​ខ្លួន ដែល​ឈរ​ជើង​នៅ​សេះ​បង្កង់​ស្រាប់​នោះ​គឺ Giorgio Chiellini ផ្ទាល់​តែ​ម្តង។

បុរស​វ័យ ២១ ឆ្នាំ​បាន​ប្រាប់​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​អាច​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ឃើញ​ថា​ខ្ញុំ​ជា​ខ្សែ​ការពារ​ដ៏​រឹងមាំ ហើយ​ idol ពិត​ប្រាកដ​របស់​ខ្ញុំ​គឺ​ជា​កីឡាករ​ដែល​ខ្ញុំ​កំពុង​លេង​ជាមួយ​នោះ​គឺ Chiellini”។

រូប​គេ​បន្ត៖ “ទាំង Chiellini និង Bonucci ​នឹង​បាន​ជួយ​ខ្ញុំ​ច្រើន​នៅ​ទី​នេះ មិន​ខុស​ពី​កីឡាករ​ដទៃ​ទៀត បែប​នេះ​ខ្ញុំ​សង្ឃឹម​ថា​អាច​រៀនសូត្រ​ពី​ពួក​គាត់”។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT