Real Madrid ស្ថិត​ក្នុង​ការ​ចរចា​ចង់​បាន​កីឡាករ PL មួយ​រូប​មុន​បិទ​ទីផ្សារ​ដោះដូរ

សល់​រយៈ​ពេល​តែ​ជិត​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ទីផ្សារ​ដោះដូរ​នៅ​តំបន់​អឺរ៉ុប​នឹង​សម្រេច​ផ្អាក​ចោល ​ហើយ​ក្រុម​នីមួយៗ​ត្រូវ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​លីគ​ជំនួស​វិញ។

សម្រាប់​អ្នកចាត់ការ​លោក Zinedine Zidane របស់​ក្លឹប Real Madrid ​ហាក់​មិន​បោះបង់​ពេលវេលា​ដែល​សេសល់​នេះ​ឡើយ ពោល​គឺ​លោក​កាន់​តែ​ដុតដៃដុតជើង​ឆ្មក់​យក​កីឡាករ​វ័យ ២៧ ឆ្នាំ​របស់ Tottenham នោះ​គឺ Christian Eriksen ក្រោយ​ពី​បរាជ័យ​នាំ​យក Paul Pogba របស់ Man Utd។

យោង​តាម​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​កំពុង​កៀក​ជិត​ជុំវិញ​ការ​នាំ​យក​កីឡាករ​ដាណឺម៉ាក​មក Bernabeu ដែល​ជា​ជម្រើស​ធូរ​ថ្លៃ​ជាង​ការ​ចាយ​លើ Pogba។

ប្រសិន​ណា​កិច្ច​ព្រមព្រៀង​ជោគជ័យ​នោះ​អនាគត​របស់ James Rodriguez, Isco, Casemiro ជា​ដើម ក៏​អាច​ថា​នឹង​កាន់​តែ​លំបាក ស្រប​ពេល​កុងត្រា​របស់​ពួក​គេ​ក៏​កៀក​នឹង​បញ្ចប់​ដូច​គ្នា​ផង​ដែរ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT