មាន​សូវ​បាន​លេង​អី គ្រាន់​តែ​របួស Dembele ខាត​ពេល ២២៨ ថ្ងៃ​បាត់​ទៅ​ហើយ

រាប់​តាំង​ពី​ចូលរួម​ជាមួយ​ក្លឹប FC Barcelona នា​ឆ្នាំ ២០១៧ ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele ​បាន​រង​បញ្ហា​របួស​ចំនួន ៦ លើក​រួច​មក​ហើយ ពោល​គឺ​ស្មើ​រយៈ​ពេល​ប្រមាណ ២២៨ ​ថ្ងៃ​ដែល​ត្រូវ​សម្រាក​ព្យាបាល។

ក្នុង​ការ​របួស ៦ លើក ​គឺ​នៅ​លើក​ដំបូង​បង្អស់​ដែល​ត្រូវ​ចាយ​ពេល​សម្រាក​យូរ​ជាង​គេ​បង្អស់​ដល់​រយៈ​ពេល​ច្រើន​ជាង ១០០ ​ថ្ងៃ។ សរុប​ចំនួន​ប្រកួត​ទាំង​អស់​របស់ Dembele មាន​ត្រឹម ៦៦ ដង​គត់ ខណៈ​ចំនួន​ប្រកួត​ពេញលេញ​ដែល​គេ​រំពឹង​អាច​ចូល​លេង​មាន​ដល់​ទៅ ១២០ លើក។

បញ្ជាក់​ថា​ Barcelona ​បាន​ចាយ​លុយ​ធំ​ប្រមាណ ១២០ លាន​អឺរ៉ូ​ក្នុង​ការ​នាំ​យក​កីឡាករ​បារាំង​ចេញ​ពី​ក្លឹប Borussia Dortmund ដែល​វា​ជា​ទំហំ​ចំណេញ​ដ៏​ធំ​មួយ​សម្រាប់​ក្លឹប​អាល្លឺម៉ង់ ព្រោះ​គ្រា​ទិញ​ចេញ​ពី Rennais នៅ​ឆ្នាំ ២០១៦ ចាយ​អស់ ១៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT