ខ្សែប្រយុទ្ធ Philippe Coutinho បានផ្លាស់ទៅលេងនៅក្លឹប Bayern Munich ហើយក្រោមលក្ខខណ្ឌខ្ចីជើង១រដូវកាល និងអាចទិញដាច់តែម្ដង ក្រោយចប់កិច្ចសន្យានេះ។
ក្នុងឱកាសបង្ហាញខ្លួនក្នុងឯកសណ្ឋានក្លឹបនេះ Coutinho បាននិយាយថា៖ “សមាជិកក្លឹបទាំងអស់បានបង្ហាញការពេញចិត្តសម្រាប់វត្តមានរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តក្នុងការផ្លាស់មកលេងនៅក្លឹបនេះ។ វាពិតជាមោទនភាពសម្រាប់ការទទួលបានទំនុកចិត្តពីថ្នាក់ដឹកនាំរបស់ក្លឹប ហើយខ្ញុំសង្ឃឹមថានឹងអាចនៅក្លឹបនេះយូរបំផុតតាមដែលអាចធ្វើទៅបាន”។
អតីតកីឡាករ Liverpool ខាងលើនេះទទួលបានអាវលេខ១០ ដែលជាលេខរបស់អតីតកីឡាករ Arjen Robben ។ ក្លឹបធ្លាប់បានប្រកាសថានឹងព្យួរលេខអាវនេះទុកសិន ក្រោយ Robben ចូលនិវត្តន៍ ប៉ុន្តែវត្តមានរបស់ Coutinho ធ្វើឱ្យពួកគេមានទំនុកចិត្ត និងផ្ដល់លេខអាវរបស់វីរបុរសក្លឹបនេះទៅរូបគេដើម្បីបន្ដតំណែង៕ប្រភព៖ Marca





