​នេះ​មូលហេតុ​ Griezmann ​មិន​អាច​យក​អាវ​លេខ​៧ ​របស់ Coutinho ​បាន​

Coutinho ​ត្រូវ​បាន​ក្លឹប Barcelona ​អនុញ្ញាត​ឱ្យ​ក្រុម​ Bayern Munich ​ខ្ចី​ជើង​១​រដូវ​កាល ​អម​ជាមួយ​លក្ខខណ្ឌ​ទិញ​ដាច់​តែ​ម្ដង ​ក្រោយ​ចប់​កុងត្រា​ខ្ចី​ជើង​នេះ។

ការ​ចាកចេញ​ទៅ​នេះ​ដែរ ​នឹង​បន្សល់​ទុក​អាវ​លេខ​៧ ​ឱ្យ​នៅ​ទំនេរ ​ហើយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Griezmann ​ក៏​មិន​អាច​ទទួល​លេខ​អាវ​នេះ​ដែរ។ ​ការ​មិន​អាច​យក​នេះ គឺ​ដោយសារ​តែ​ច្បាប់ La Liga ​ចែង​ថា​កីឡាករ​ដែល​អាវ​លេខ​ប៉ុន្មាន​នៅ​ថ្ងៃ​បើក​ឆាក​លីគ​នឹង​ត្រូវ​ពាក់​អាវ​លេខ​នោះ​រហូត​ដល់​ចប់​រដូវ​កាល​តែ​ម្ដង  មិន​អាច​ប្ដូរ​តាម​ចិត្ត​បាន​ឡើយ។ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​បារាំង​នេះ នឹង​ត្រូវ​ពាក់​អាវ​លេខ​១៧​នេះ រហូត​ដល់​ចប់​រដូវ​កាល​នេះ​សិន អាច​ប្ដូរ​ទៅ​យក​លេខ​៧​បាន​ទេ។

Griezmann ​ផ្លាស់​ពី​ក្រុម Atletico Madrid ​មក ក្នុង​តម្លៃ​ជាង​១០០​លាន​ផោន ​ហើយ​រូបគេ​ចង់​បាន​អាវ​លេខ​៧ របស់ Coutinho ​នេះ។ តែ​ដោយសារ​តែ​ពេល​នោះ ​កីឡាករ​ប្រេស៊ីល​មិន​ទាន់​សម្រេច​ថា​ចាកចេញ​ឬ​បន្ដ​នៅ ទើប​រូបគេ​ត្រូវ​យក​អាវ​លេខ​១៧​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT