ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនកំពុងតែពិបាកខ្លាំងក្នុងការឡើងទៅវគ្កបន្ដហើយ បន្ទាប់ពីចាញ់ក្រុមក្រូអាត ៣-០ យប់មិញនេះ។
ក្រូអាតយប់មិញ ពិតជាធ្វើបានល្អមែនទែន ដោយអាចលេងតទល់ជាមួយក្រុមខ្លាំងអាហ្សង់ទីនបានដោយស្រួល ថែមទាំងរកគ្រាប់បាល់បានដល់៣គ្រាប់ថែមទៀត។ គ្រាប់ដំបូងរបស់ក្រូអាតធ្វើបានដោយកីឡាករ Rebic ដែលបង្កឡើងដោយកំហុសអ្នកចាំទី ទើបបណ្ដាលរូបគេមានឱកាសទាត់ចូលទីយ៉ាងស្អាត។ ដោយឡែកគ្រាប់ទី២ ជាគ្រាប់របស់ Modric ទាត់ពីចម្ងាយចូលល្អណាស់ និងគ្រាប់ទី៣ជាគ្រាប់របស់ Rakitic នៅចុងម៉ោងទៅហើយ។
ចាញ់យប់មិញនេះបានធ្វើឱ្យអាហ្សង់ទីនមាន១ពិន្ទុប៉ុណ្ណោះ ឆ្លងកាត់២ប្រកួតមកនេះ។ តាមរយៈលទ្ធផលនេះ អាហ្សង់ទីនប្រឈមមែនទែនក្នុងការធ្លាក់ត្រឹមវគ្គក្នុងពូល ដោយពួកគេត្រូវពឹងលើប្រកួតចុងក្រោយ និងការប្រកួតរបស់អ៊ីស្លង់ជាមួយនីហ្សេរីយ៉ាទៀត៕