Ole ​ថា Pogba ​និង Rashford ​ជា​អ្នក​ទាត់​ប៉េណាល់ទី​ទាំង​ពីរ​នាក់​

លោក ​Ole Gunnar Solskjaer ​អ្នក​ចាត់ការ​ក្រុម Manchester United ​បាន​បញ្ជាក់​ថា​កីឡាករ Pogba ​និង Rashford ​គឺ​ជា​បេក្ខភាព​ទាត់​បាល់​ប៉េណាល់ទី​ទាំង​ពីរ​នាក់។

យប់មិញ​នេះ Rashford ​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​១​គ្រាប់​ឱ្យ Pogba ​ស៊ុត ​ហើយ​បាល់​១​គ្រាប់​សំខាន់​នេះ ​មិន​ចូល​ទី​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ក្រុម Man Utd ​បាន​ត្រឹម​ស្មើ Wolves ​ក្នុង​លទ្ធផល ១-១។ ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​បន្ទោស​ទៅ​លើ​ការ​សម្រេច​ចិត្ត​នេះ ​ត្បិត​អី​កំណត់ត្រា Pogba ​ទាត់​ប៉េណាល់ទី​មិន​ល្អ​ដូច Rashford ​ឡើយ។

យ៉ាងណាមិញ ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​ពីរ​ខាង​លើ​គឺ​ជា​បេក្ខភាព​ទាត់​បាល់​ប៉េណាល់ទី​ដូច​គ្នា។ ដូច្នេះ​មិន​មែន​ជា​កំហុស​អ្នក​ណា​នោះ​ទេ។ ​មុន​ការ​ទាត់​បាល់​នេះ Rashford ​បាន​សួរ​ទៅ Pogba ​ដើម្បី​ចង់​ដឹង​ថា​រូបគេ​ចង់​ទទួល​ឬ​អត់ ព្រោះ​បាល់​១​គ្រាប់​នេះ​គឺ Pogba ​ជា​អ្នក​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​។ ​លោក​បាន​បន្ដ​ទៀត​ថា ​នេះ​មិន​មែន​ជា​កំហុស​របស់​កីឡាករ​ក្នុង​ក្រុម​ណា​ម្នាក់​នោះ​ទេ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT