Man Utd ​បាន​ត្រឹម​១​ពិន្ទុ ​ក្រោយ Pogba ​ប៉េណាល់ទី​មិន​ចូល​

ក្រុម​បិសាច​ក្រហម Manchester United ​ទទួល​បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​លេង​ស្មើ​ក្រុម Wolves ​ក្នុង​លទ្ធផល ១-១។

នៅ​ក្នុង​ការ​ប្រកួត​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Anthony Martial បាន​ស៊ុត​ឲ្យ​បិសាច​ក្រហម​នាំមុខ​មុន​នៅ​តង់​ទី​១ ​ប៉ុន្តែ​ត្រូវ​ Rúben Neves ​បាន​ជួយ​ឲ្យ​ក្រុម​កញ្ជ្រោង​តាម​ស្មើ​វិញ នៅ​ដើម​តង់ទី២។ ​ការ​សម្រុក​គ្នា​រវាង​ក្រុម​ទាំង​ពីរ​ក៏​កើត​មាន​ឡើង​ទៀត ​រហូត​ដល់​កីឡាករ Paul Pogba ​ទទួល​បាន​បាល់​ប៉េ​ណាល់​ទី​១​គ្រាប់ តែ​គួរ​ឱ្យ​សោកស្ដាយ​១​គ្រាប់​នេះ រូបគេ​មិន​អាច​ធ្វើ​បាន​សម្រេច​ឡើយ។ ចប់​ការ​ប្រកួត Man Utd ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ Wolves ​ក្រោយ​ស្មើ​គ្នា ១-១។

Man Utd ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​មាន​៤​ពិន្ទុ ​ឈរ​នៅ​លេខ​៤​ក្នុង​តារាង។ ​ប្រកួត​បន្ទាប់​របស់​បិសាច​ក្រហម ​នឹង​ត្រូវ​តតាំង​ជាមួយ Crystal Palace ​នៅ​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ៕ប្រភព៖ Dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT