ស្ងាត់ៗ​ប្រទះ​ឃើញ Dybala ស្ថិត​នៅ​ក្នុង​អាហារដ្ឋាន​ជាមួយ​ក្លឹប​កំពូល​ថ្មី​មួយ

រឿងរ៉ាវ​របស់ Paulo Dybala ​ហាក់​គួរ​ឲ្យ​ចង់​តាមដាន​ខ្លាំង មិន​ចាញ់​រឿង​របស់​តារា​ឆ្នើម Neymar នោះ​ទេ ដោយ​ថ្មីៗ​នេះ​ក៏​ទើប​តែ​មាន​ដំណឹង​ថា​កីឡាករ​អាហ្សង់ទីន​កាន់​តែ​កៀក​ជិត​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប Juventus។

យោង​តាម​សារព័ត៌មាន il Giornale.it ​បាន​ប្រទះ​ឃើញ Dybala ស្ថិត​នៅ​អាហារដ្ឋាន​មួយ​កន្លែង​ជាមួយ​នឹង​ភ្នាក់ងារ​ផ្លូវការ​របស់​ក្លឹប Inter Milan ក្បែរ​ទន្លេ Lake Corno។ កាន់​តែ​ចៃដន្យ​ទៀត​នោះ​បុរស​វ័យ ២៥ ឆ្នាំ​ក៏​បាន​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម Instagram ពី​ទីតាំង​ទន្លេ​មួយ​ដែល​លោក​បាន​ចំណាយ​ពេល​នៅ​ទី​នោះ​ក្នុង​ប្រទេស​អ៊ីតាលី។

ត្បិត​ដំណឹង​ផ្លូវការ​មិន​ទាន់​ប្រកាស​មែន​ពិត ប៉ុន្តែ​ភាគ​ច្រើន​ច្រើន​សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​សេះ​បង្កង់​រូប​នេះ ពិត​ជា​នឹង​អាច​ចាកចេញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ មិន​ត្រឹម​តែ Inter តែ​សូម្បី PSG, Man Utd និង Tottenham ក៏​ចាប់​អារម្មណ៍​រូប​គេ​ដែរ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT