ដឹង​មូលហេតុ Griezmann មិន​អាច​យក​អាវ​លេខ ៧ របស់ Coutinho ហើយ

Antoine Griezmann នឹង​ត្រូវ​ប្រើប្រាស់​អាវ​លេខ ១៧ ពេញ​មួយ​រដូវ​កាល ពោល​គឺ​មិន​អាច​គ្រង​អាវ​លេខ ៧ របស់ Cotinho ​បាន​នោះ​ទេ ត្បិត​កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​ចាកចេញ​ទៅ​ក្លឹប Bayern Munich ហើយ​ក៏​ដោយ។

មូលហេតុ​នៃ​ការ​ដែល Barcelona មិន​ផ្តល់​ជូន​លេខ ៧ ទៅ Griezmann ពុំ​មែន​ជា​ការ​មិន​ពេញ​ចិត្ត​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​គោរព​នៅ​ច្បាប់​ក្រម​របស់ LaLiga ដែល​កំណត់​ថា​កីឡាករ​ចាំ​បាច់​ត្រូវ​តែ​ប្រើប្រាស់​លេខ​អាវ​ដូច​ពាក់​នៅ​ប្រកួត​ដំបូង​ពេញ​មួយ​រដូវ​កាល។

ជា​រួម​មាន​ន័យ​ថា​ប្រសិន​ណា​សំណើ​នៃ​ការ​ចាកចេញ​របស់ Coutinho ទៅ​ចូលរួម​នៅ Bayern អាច​សម្រេច​បាន​មុន​បើក​រដូវ​កាល នោះ Griezmann នឹង​ប្រាកដ​ជា​អាច​សម្រេច​បំណង​នៃ​អាវ​លេខ ៧ ដែល​ខ្លួន​ចង់​បាន​បាត់​ទៅ​ហើយ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT

អត្ថបទទាក់ទង

  • អត្ថបទថ្មី