ក្រុមអ្នកមានបារាំង PSG កំពុងតាមប្រមាញ់យក Dybala មកជំនួសតំណែង Neymar ដែលត្រៀមចាកចេញនៅរដូវក្ដៅនេះ។
Neymar បានបដិសេធមិនព្រមចូលលេងឱ្យ PSG ឡើយ ដោយគ្រាន់តែហ្វឹកហាត់ជាធម្មតាជាមួយក្រុមប៉ុណ្ណោះ។ ជាក់ស្ដែងនៅយប់មិញនេះ ការអវត្តមានខ្សែប្រយុទ្ធមុតស្រួចនេះ បានធ្វើឱ្យក្រុម PSG ចាញ់ក្រុម Rennes ក្នុងលទ្ធផល ២-១ ថែមទៀតផង។ បើតាមលោក Thomas ដែលជាអ្នកចាត់ការក្រុមបានបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នមិនល្អឡើយសម្រាប់ ដោយលោកត្រូវការខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីជំនួសតំណែង Neymar ។
បច្ចុប្បន្ននេះ ក្រុម PSG ក៏កំពុងទាក់ទងយក Dybala ពីក្រុម Juventus ដែរ។ បើទោះជាក្រុមសេះបង្កង់មិនចង់លក់ ប៉ុន្តែ PSG បានព្យាយាមខ្លាំង ដោយដាក់តម្លៃខ្លួនដល់ទៅ៧៣លានផោនហើយ ដើម្បីទិញផ្ដាច់កុងត្រារបស់គេនៅអ៊ីតាលី៕ប្រភព៖ Dailymail

PARIS, FRANCE – JANUARY 09: Neymar Jr of Paris Saint-Germain celebrates after scoring during the French Cup match between Paris Saint Germain and Guingamp at Parc des Princes on January 09, 2019 in Paris, France. (Photo by Aurelien Meunier – PSG/PSG via Getty Images)