ប្រសិន​ការ​ចរចា Neymar ​បរាជ័យ R.Madrid នឹង​បង្វែរ​ទិសដៅ​លើ​កីឡាករ​ថ្លៃ ១០០ លាន

រឿងរ៉ាវ​នៃ​ការ​ផ្លាស់​ចេញ​របស់ Neymar ​បាន​នឹង​កំពុង​មាន​ភាគរយ​ចុះ​ថមថយ ក្រោយ​ពេល​ដែល​រដូវ​កាល​ថ្មី​នៅ Ligue 1 ​បាន​ចាប់​ដំណើរការ ហើយ​ទីផ្សារ​ដោះដូរ​ក៏​កៀក​នឹង​បញ្ចប់​ជាមួយ​ការ​សេសសល់​មិន​ដល់ ២ សប្តាហ៍។

តាម​សារព័ត៌មាន Don Balon បញ្ជាក់​ថា​ក្លឹប Real Madrid ដែល​បាន​សម្លឹង​ Neymar ឥត​ឈប់​នៅ​លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ បាន​ចុច​គោលដៅ​ថ្មី​រួច​ជា​ស្រេច​ហើយ​ក្នុង​ករណី​ដែល​ការ​ចរចា​យក​កីឡាករ​ប្រេស៊ីល​ពុំ​អាច​ទទួល​បាន​ជោគជ័យ។

ស្តេច​ស​មាន​មូលដ្ឋាន​នៅ​ទីក្រុង Madrid ​ប្រទេស​អេស្ប៉ាញ​បាន​សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Paulo Dybala ដែល​ក្លឹប​មាន​បំណង​ចង់​ចំណាយ​ប្រមាណ ១០០ លាន​អឺរ៉ូ​សម្រាប់​បើក​ការ​ចរចា​ក្នុង​ពេលវេលា​ដ៏​តក់ក្រហល់។ ទំហំ​ចំណាយ​នេះ​គឺ​ដូច​ទៅ​នឹង​អ្វី​ដែល Madrid ​បាន​គ្រោង​ទុក​លើ​ការ​ទិញ Neymar គ្រាន់​ថា​មាន​បូក​ថែម​កីឡាករ​ប៉ុន្មាន​រូប​ផ្សេង​ទៀត។

Dybala កន្លង​ទៅ​ក៏​ល្ហិចល្ហៀង​ថា​កៀក​ជិត​សម្រាប់​ការ​ផ្លាស់​ទៅ Old Trafford ដើម្បី​ជួស​តំណែង​របស់ Romelu Lukaku ប៉ុន្តែ​សំណើ​ត្រូវ​បាន​រាំងស្ទះ​ទៅ​វិញ​ដោយ​សារ​កត្តា​មួយ​ចំនួន។ ក្លឹប​អាណាព្យាបាល Juventus សព្វថ្ងៃ​សល់​តែ​គោលដៅ ៣ ប៉ុណ្ណោះ​រួម​ទាំង Madrid មាន​ដូច​ជា Tottenham និង Paris ជា​ដើម។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT