តោះលើកគ្នាទៅមើលលីគ! បឹងកេតបើកឲ្យចូលដោយសេរីពេលប៉ះណាហ្គាវ៉ើល យកលេខ១

ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី ក្នុងនាមម្ចាស់ផ្ទះនឹងបើកឲ្យមហាជនចូលទស្សនាការប្រកួតលីគកំពូលសប្តាហ៍ទី១១ តទល់ក្លឹបកំពូលតារាងណាហ្គវ៉ើល នាថ្ងៃអាទិត្យទី២៤ ខែមិថុនានេះ នៅពហុកីឡដ្ឋានជាតិ។

គូរទាំងពីរនេះ ពិតជាធ្វើឲ្យកក្រើកលីគកំពូលកម្ពុជា ត្បិតពួកគេនឹងប្រជែងគ្នាដណ្តើមតំណែងកំពូលតារាង។ បច្ចុប្បន្នបឹងកេត មានន២៤ពិន្ទុ តាមពីក្រោមក្រុមលោក មាស ចាន់ណា ដែលមាន២៥ពិន្ទុ។

តាមការសរសេរលើបណ្តាញសង្គមរបស់ក្លឹបបឹងកេត គឺបញ្ជាក់ថា ការបើកឲ្យចូលមើលមិនគិតប្រាក់នេះ គឺដើម្បីឲ្យជំនួបចុងក្រោយជុំទី១នេះ កាន់តែកក្រើកនិងអស្ចារ្យ។

គួរបញ្ជាក់ថា ជំនួបនេះនឹងមានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV។

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT