Klopp ឆ្មក់​បាន​កំណត់ត្រា​អស្ចារ្យ​មួយ ខ្លាំង​ជាង​អ្នកចាត់ការ​ណាៗ​ទាំង​អស់​នៅ PL

Liverpool ​បាន​យក​ឈ្នះ​លើ Southampton នៅ​លទ្ធផល ២-១ នា​ជុំ​ទី ២ ក្នុង​ក្របខ័ណ្ឌ Premier League ​ដោយ​ក្រោម​ការ​ដឹកនាំ​នេះ​បាន​រុញ​ឲ្យ​លោក Jurgen Klopp ​ឆ្មក់​យក​បាន​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ។

នោះ​គឺ​នាម​ជា​អ្នកចាត់ការ​ដំបូង​បង្អស់​នៅ EPL ដែល​អាច​រក​បាន ៣០០ ពិន្ទុ​ដោយ​ប្រើប្រាស់​ចំនួន​ប្រកួត​តិច​បំផុត​ត្រឹម​តែ ១៤៦ ប្រកួត។ ជាមួយ​គ្នា​នេះ​ក្លឹប​ហង្ស​ក្រហម​ក៏​បាន​បង្ហោះ​សារ​អបអរ ដោយ​ប្រើប្រាស់​ពាក្យ “The Boss” លើ​គណនី​ផ្លូវការ​របស់​ពួក​គេ។

បញ្ជាក់​ថា​ប្រកួត​បន្ទាប់ Liverpool នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ដែល​ឈរ​លេខ ២ នៅ PL សព្វថ្ងៃ​នោះ​គឺ Arsenal នា​ថ្ងៃ​សោរ៍ វេលា​ម៉ោង ១១:៣០ នាទី​យប់។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT