Floyd ​នឹង​ជួប​ Pacquiao ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ជួប​និយាយ​គ្នា​រឿង​

អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd Mayweather ​នឹង​ជួប​ជាមួយ​ Manny Pacquiao ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ដើម្បី​និយាយ​ចរចា​គ្នា អំពី​ការ​ប្រកួត​ឡើង​វិញ​រវាង​អ្នក​ទាំង​ពីរ​។

កំពូល​អ្នក​ប្រដាល់​ខាង​លើ​ជួប​គ្នា​តាំង​ពី​៤​ឆ្នាំ​មុន ដោយ​គ្រា​នោះ Floyd ​បាន​ឈ្នះ​ពិន្ទុ ​តែ​អ្នក​គាំទ្រ​មិន​ទទួល​ស្គាល់​ហើយ​គិត​ថា Pacman ​ជា​អ្នក​ឈ្នះ​ទេ។ ​កត្តា​នេះ​បាន​ជា​អ្នក​គាំទ្រ​តែងតែ​ជំរុញ​ឱ្យ​មាន​ការ​ប្រកួត​គ្នា​ម្ដង​ទៀត ដើម្បី​ដឹង​ឈ្នះ​ចាញ់​ពិត​ប្រាកដ។ ​យ៉ាងណាមិញ​កន្លង​មក​៤​ឆ្នាំ​ហើយ ​ការ​ប្រកួត​នោះ​មិន​អាច​កើត​ឡើង​វិញ​ឡើយ ​ហើយ Floyd ​ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ដែរ។

តែ​ម្សិលមិញ​នេះ ​ស្រាប់​តែ​មាន​ដំណឹង​ពី Floyd ​ផ្ទាល់​ថា រូបគេ​នឹង​ទៅ​​អារ៉ាប៊ីសាអ៊ូឌីត ​ហើយ​ក្នុង​ឱកាស​នោះ​ដែរ ក៏​នឹង​ជួប​ជាមួយ Pacquiao ​ដែរ។ ​ការ​ជួប​គ្នា​នេះ គឺ​ចរចា​ដើម្បី​រក​ផ្លូវ​មួយ ​អាច​បង្កើត​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ឡើង​វិញ។ គេ​ដឹង​ច្បាស់​ថា Floyd ​នឹង​ទាមទារ​តម្លៃ​ខ្លួន​ខ្ពស់ ទើប​រូបគេ​ត្រលប់​ឡើង​រេញ​ជា​ថ្មី ​ដូច្នេះ​ហើយ​ទើប​មាន​ការ​ចរចា​កើត​ឡើង​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT