Chelsea ​នៅ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ ​២​ប្រកួត​មក​នេះ​

ក្រុម Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់ Lampard ​នៅ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នោះ​ទេ ដោយ​ប្រកួត​ទី​២​យប់មិញ​នេះ​បាន​ត្រឹម​ស្មើ​ក្រុម Leicester City ​១-១ ​ប៉ុណ្ណោះ។

ការ​ប្រកួត​នេះ​គេ​នៅ​តែ​សង្កេត​ឃើញ​ក្រុម Lampard ​ទុក​ចិត្ត​យុវជន​របស់​ខ្លួន​ដដែល។ ជាក់​ស្ដែង​ពួកគេ​បាន​នាំ​មុខ​ក្រុម​ភ្ញៀវ​មុន​នៅ​នាទី​ទី​៧ ​ដោយ Mason Mount ​តែ​នៅ​នាទី​៦៧​កីឡាករ Wilfred ​របស់ Leicester ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន។ លទ្ធផល ១-១ ​នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត ដែល​ធ្វើ​ឱ្យ​ពួកគេ​ចែក​ពិន្ទុ​គ្នា​ម្នាក់​១​ពិន្ទុ។

តោ​ខៀវ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ​ទើប​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ ​ព្រោះ​ថា​បើក​ឆាក​ប្រកួត​ទី​១​កន្លង​ទៅ ពួកគេ​ចាញ់​ក្រុម Man Utd ​ដល់​ទៅ ​៤-០ ​ឯ​ណោះ៕ប្រភព៖ dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT