Messi ខឹង​ក្រោធ​កីឡាករ​ Barca ម្នាក់​ដែល​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​នៅ​ជុំ​ដំបូង

Barcelona មិន​អាច​យក​ ៣ ពិន្ទុ​ពី Ath.Bilbao ​បាន​ទេ នៅ​ជុំ​ដំបូង​នៃ​ក្របខ័ណ្ឌ LaLiga ​ក្រោយ​បរាជ័យ​ក្រោម​លទ្ធផល ១-០ ត្បិត​ប្រើប្រាស់​ចំណូល​ថ្មី Frenkie de Jong និង Antoine Griezmann ក៏​ដោយ។

របាយការណ៍​ពី Don Balon ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Lionel Messi ដែល​ខកខាន​ការ​ប្រកួត​នោះ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele ដោយ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​បារាំង​ហាក់​ចុះ​ថមថយ​នូវ​គុណភាព​លេង ដែល​បរាជ័យ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម​ទាំង​មូល។

តាម​សារព័ត៌មាន​ដដែល​បាន​សង្កត់​ធ្ងន់​ថា Messi ធ្វើ​ការ​ព្រមាន​ឲ្យ Dembele ចាំ​បាច់​ត្រូវ​លុតដំ​ខ្លួន​ជាង​នេះ ជា​ពិសេស​ក្រោយ​ពេល​ដែល Philippe Coutinho ​បាន​ចាកចេញ​ទៅ​ក្លឹប Bayern Munich ហើយ​នោះ។

នៅ ៩០ នាទី​ពេញ​ទល់ Bilbao ក្លឹប​ដឹកនាំ​ដោយ Valverde ស៊ុត​ចំ​គោលដៅ​តែ​មួយ​ជើង​គត់ រហូត​ដល់​នាទី ៨៩ កីឡាករ​វ័យ ៣៨ ឆ្នាំ​របស់​គូ​បដិបក្ខ​គឺ Aritz Aduriz ​បាន​បំបែក​គ្រាប់​បាល់​យក​ឈ្នះ បន្សល់ ០ ពិន្ទុ​ដល់​ក្រុម​ការពារ​ជើង​ឯក​ចាស់។ ប្រភព៖ Foxsportasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT