Ramos ​៖​អ្នក​គាំទ្រ​គួរ​បំភ្លេច ​លទ្ធផល​ប្រកួត​មិត្តភាព​បាន​ហើយ​

ខ្សែ​ការពារ Sergio Ramos ​ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​គួរ​តែ​បំភ្លេច​លទ្ធផល​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​បាន​ហើយ ​យោង​តាម​លទ្ធផល​ប្រកួត​ផ្លូវការ​យប់មិញ​នេះ។ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Celta Vigo ​៣-១ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អេស្ប៉ាញ La Liga ​នៅ​យប់មិញ​នេះ​។ ​ការ​យក​បាន​៣​ពិន្ទុ​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​ទាំង​អស់​រីករាយ ​ហើយ​ក៏​បាន​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ថា​ឈប់​រិះគន់​ក្រុម​ទៀត​ទៅ សម្រាប់​ការ​ធ្វើ​មិន​បាន​ល្អ​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវកាល​។

ប្រធាន​ក្រុម Ramos ​បាន​និយាយ​ថា​៖ “វា​ជា​ការ​ចាប់​ផ្ដើម​ប្រកួត​ដ៏​ល្អ​សម្រាប់​ក្រុម​យើង។ បន្ទាប់​ពី​រង​ការ​រិះគន់​នៅ​ប្រកួត​មិត្តភាព ​យើង​បាន​ត្រលប់​មក​វិញ​ជាមួយ​លទ្ធផល​ល្អ។ ដូច​ខ្ញុំ​និយាយ​ពី​មុន​មក ​ការ​ប្រកួត​មិត្តភាព ​យើង​មិន​ប្រឹងប្រែង​ឱ្យ​អស់​នោះ​ទេ។ វា​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ ​យើង​តែង​ផ្ដោត​លើ​ការ​ប្រកួត​ផ្លូវ​ការ​ជាង​”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT