សូម្បី​តែ​អ្នក​ចាំ​ទី Spurs ​ក៏​ទទួល​ស្គាល់​បាល់​នេះ ​សុំ​តែ​ឱ្យ Man City ​ដែរ​

Manchester City បាន​ត្រឹមប្រកួតស្មើ Tottenham Hotspur ២-២ ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​យប់មិញ​នេះ។លទ្ធផល​ស្មើ​គ្នា​នេះ​ដែរ ក៏​មាន​ការ​តវ៉ា​ច្រើន​ពី​ការ​កាត់​សេចក្ដី​របស់ VAR ​ក្នុង​ប្រកួត​នេះ​ដែរ។ ជា​ពិសេស​១​គ្រាប់​ចុង​ម៉ោង​របស់ Jesus ​ដែល​ស៊ុត​ចូល​ទៅ​ហើយ តែ​បែរ​ជា​មិន​ផ្ដល់​ឱ្យ​ទៅ​វិញ។ ​លោក Pep ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Man City ​ក៏​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​នេះ ​ហើយ​ក៏​ចង់​ឱ្យ VAR ​ធ្វើ​ការ​ឱ្យ​ម៉ត់ចត់​ជាង​នេះ​ផង​ដែរ។

ដោយ​ឡែក​១​គ្រាប់​របស់ Jesus ​នេះ ​សូម្បី​តែ​ Hugo Lloris ​ក៏​គិត​ថា​ចូល​ដែរ។ អ្នក​ចាំទី​បារាំង​បាន​និយាយ​ថា​៖ “បើ​និយាយ​ឱ្យ​ស្មោះត្រង់​ទៅ ​១​គ្រាប់​របស់ Jesus ​នោះ​ខ្ញុំ​គិត​ថា​ចូល​និង​សម​តែ​ឱ្យ​ហើយ។ ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់​នោះ​១០០% ​ប៉ុន្តែ VAR ​បាន​ច្រាន​ចោល​ទៅ​វិញ ​វា​ជា​សំណាង​អាក្រក់​សម្រាប់ City”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT