ក្រុម Manchester City ប្រកួតបានត្រឹមស្មើក្រុម Spurs ២-២ ប៉ុណ្ណោះ នាសប្ដាហ៍ទី២លីគកំពូលអង់គ្លេសកាលពីយប់មិញនេះ។១គ្រាប់នៅនាទី៩០+២ របស់កីឡាករ Jesus ត្រូវបានបច្ចេកវិទ្យា VAR បដិសេធមិនផ្ដល់ឱ្យនោះទេ ដែលចំណុចនេះហើយ ធ្វើឱ្យលោក Pep មិនពេញចិត្តទាល់តែសោះ។ លោកបញ្ជាក់ថាបច្ចេកវិទ្យាកាត់សេចក្ដីមួយនេះនៅមានបញ្ហាច្រើនដែលត្រូវដោះស្រាយ ព្រោះការកាត់សេចក្ដីហាក់មិនយុត្តិធម៌នោះទេ។
Pep បានលើកឡើងថា៖ “ពួកគេត្រូវដោះស្រាយច្រើនទៀត។ កញ្ចែនៅលើទីលានពេលនេះ ហាក់ដូចជាស្ងាត់និងមិនច្បាស់នោះទេ។ វាបានកើតឡើងតាំងពីសប្ដាហ៍មុនជាមួយក្រុម Wolves ហើយយើងបានឃើញការប្រកួតរបស់ Chelsea កាលពីថ្ងៃពុធទៀត។ អ្នកចាំទីមិនបានឈរនៅលើបន្ទាត់របស់គាត់ទេ Adrian ក្នុងការទាត់ប៉េណាល់ទី។ សម្រាប់ប្រកួតយើង Lamela បានយកដៃប៉ះបាល់។ វាជាបាល់ប៉េណាល់ទី ប៉ុន្តែបុគ្គលិក VAR ពេលនោះកំពុងទៅផឹកកាហ្វេ”៕
ប្រភព៖ DailyMail