Hazard ​មិន​អាច​ជួយ​ក្រុម Real Madrid ​បាន​ទេ​នៅ​យប់​នេះ​

ខ្សែ​ប្រយុទ្ធ Eden Hazard ​នឹង​មិន​អាច​ជួយ Real Madrid ​បាន​ទេ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Celta Vigo ​នៅ​ម៉ោង​១០​យប់​នេះ ដោយសារ​តែ​មាន​របួស​អំឡុង​ពេល​ហ្វឹកហាត់។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប Real Madrid ​កីឡាករ​ចំណូល​ថ្មី​ Hazard ​បាន​រង​របួស​សាច់​ដុំ ​ដែល​មិន​អាច​ចូល​លេង​បាន​ឡើយ​នៅ​រាត្រី​នេះ។ ​នេះ​ជា​បញ្ហា​ថ្មី​មួយ​ទៀត​របស់​លោក Zidane ​ដែល​ត្រូវ​ដោះ​ស្រាយ ​បន្ទាប់​ពី​ក្រុម​ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុង​ការ​ប្រកួត Pre Season កន្លង​ទៅ។ ​ការ​ប៉ះ Celta ​នេះ គឺ​ជា​ប្រកួត​ចាំ​បាច់​បំផុត​ដែល​ក្រុម​លោក Zidane ​ត្រូវ​ការ​ឈ្នះ ​ដើម្បី​ស្ដា​មុខ​មាត់​ឡើង​វិញ។

Gareth Bale, James Rodriguez, Vinicius, Luka Jovic ​និង​ Lucas Vazquez  ​គឺ​ជា​បេក្ខភាព​ដែល​ត្រូវ​ជំនួស​កីឡាករ​បែលហ្សិក​ខាង​លើ​នេះ ​ក្នុង​ការ​ប្រកួត​បើក​ឆាក La Liga ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT