​បង​ប្រុស Pogba ​ថា​ប្អូន​ខ្លួន​នៅ​តែ​ចង់​ចាកចេញ​ពី Man Utd ​នៅ​ចុង​ខែ​នេះ​

Mathias Pogba ​ដែល​ជា​បង​ប្រុស​របស់ Pual Pogba ​បាន​បញ្ជាក់​ថា​ប្អូន​របស់​ខ្លួន​នៅ​តែ​ចង់​ចាកចេញ​ពី​ក្រុម Manchester United ​ទៅ​លេង​នៅ Real Madrid ​ដដែល​នៅ​ចុង​ខែ​នេះ។

Pogba ​បាន​ចូល​លេង​ឱ្យ​ក្រុម Man Utd ​១​ប្រកួត​ហើយ ​ដោយ​ឈ្នះ​ក្រុម Chelsea ​ក្នុង​លទ្ធផល ៤-០។ នៅ​​សប្ដាហ៍​ទី​២​នេះ ​រូបគេ​នឹង​ត្រូវ​ចូល​ជួយ​ក្រុម​ម្ដង​ទៀត​លេង​ទល់​ក្រុម​ Wolverhampton ​ដែល​ជា​ប្រកួត​មួយ​សំខាន់​ដែរ ព្រោះ​រដូវ​កាល​មុន​ក្រុម​បិសាច​ក្រហម​លេង​មិន​ឈ្នះ​ក្រុម​នេះ​ឡើយ។

ត្បិត​តែ​បាន​ចូល​លេង​ពេញ​ៗ​ម៉ោង​មែន ប៉ុន្តែ​បង​ប្រុស​របស់ Pogba ​បាន​បញ្ជាក់​ថា​ប្អូន​របស់​ខ្លួន​នៅ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​អស់​ពី​ចិត្ត​នោះ​ទេ ព្រោះ​រូបគេ​នៅ​តែ​ចង់​ចាកចេញ​ដដែល។ នៅ​ចុង​ខែ​នេះ Pogba ​រំពឹង​ថា​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ដទៃ ជា​ពិសេស Real Madrid ​នោះ ​អាច​នឹង​កើត​ឡើង​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT