អត់ Messi ​ក្រុម Barcelona ​បើក​ឆាក La Liga ​បរាជ័យ​ហើយ​

បើក​ឆាក​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​ក្រុម Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Athletic Bilbao  ​ក្នុង​លទ្ធផល ​១-០ ​កាល​ពី​យប់មិញ​នេះ​។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ  ក្រុម Barcelona ​បាន​អវត្តមាន​កីឡាករ​សំខាន់ Lionel Messi ​ដោយសារ​តែ​មាន​របួស​មិន​អាច​ជា​ទាន់​ពេល​វេលា​បាន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កីឡាករ​ចំណូល​ថ្មី​ដូចជា Antoine Griezmann ​និង De Jong ​ជា​ដើម​នោះ សុទ្ធ​តែ​បាន​ចូល​លេង ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​ឱ្យ​ប្រសើរ​ឡើយ។ នៅ​នាទី​ចុង​ម៉ោង​ទៅ​ហើយ ​កីឡាករ​វ័យ​៣៨​ឆ្នាំ ​Aritz Aduriz ​ស៊ុត​បាល់​យ៉ាង​ស្អាត បញ្ចូល​ទី​ឱ្យ​ក្រុម​ Bilbao ​យក​៣​ពិន្ទុ​បាន​ពី​ Barcelona ​។

សម្រាប់​រាត្រី​នេះ​វិញ ​ការ​ប្រកួត​ក្របខណ្ឌ​ធំ​ៗ​នៅ​អង់គ្លេស បាន​ចាប់​ដំណើរ​ការ​ហើយ ​ទាំង​អេស្ប៉ាញ ​អង់គ្លេស បារាំង អាល្លឺម៉ង់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT