Harry Maguire ​ថា​ខ្លួន​ចោល Man City ​ចាប់​យក Man Utd ​ព្រោះ​ជា​ក្ដី​ស្រមៃ​

ខ្សែ​ការពារ Harry Maguire ​បាន​បញ្ជាក់​ថា​បាន​ច្រាន​ចោល​សំណើរ​របស់​ក្រុម Manchester City ​ដើម្បី​បាន​មក​លេង​នៅ​ក្រុម Manchester United ​នេះ ព្រោះ​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន។

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​ផ្លាស់​មក​លេង​នៅ Old Trafford ​ក្នុង​តម្លៃ​ខ្លួន​៨០​លាន​ផោន ​ដោយ​មាន​កុងត្រា​៦​ឆ្នាំ ​តម្លៃ​ពលកម្ម​១៩០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ​មុន​ផ្លាស់​មក​បិសាច​ក្រហម​នេះ ​ក្រុម Man City ​ក៏​ចង់​បាន​រូបគេ តាម​ទិញ​ជាប់​ដែរ ប៉ុន្តែ​មិន​អាច​សម្រេច​បាន បើ​ទោះ​ជា​ផ្ដល់​តម្លៃ​ពលកម្ម​ច្រើន​ជាង​ក្រុម Man Utd ​ដល់​១​សែន​ផោន​ក៏​ដោយ។

Maguire ​បាន​បញ្ជាក់​ថា​មូល​ហេតុ​រូបគេ​ជ្រើស​យក Man Utd ​ព្រោះ​ក្លឹប​នេះ​ជា​ក្លឹប​ដែល​ខ្លួន​គាំទ្រ​តាំង​ពី​នៅ​តូច​ម្ល៉េះ ​ដូច្នេះ​ហើយ​ការ​បាន​មក​លេង​នៅ​ទី​នេះ គឺ​ជា​បំណង​ប្រាថ្នា​របស់​គេ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT