DC United ​ទាក់ទង​ចង់​បាន Ozil ​ទៅ​លេង​នៅ​អាមេរិក​

ក្រុម​ DC United ​កំពុង​ទាក់ទង​យក Mesut Ozil ​ទៅ​លេង​នៅ​អាមេរិក ​ក្រោយ​ពី​កីឡាករ​រូប​នេះ​កំពុង​មាន​បញ្ហា​នៅ​លីគ​កំពូល​អង់គ្លេស ​ជាមួយ​ក្រុម​ជើង​កាង​នៅ​ទីក្រុង​ឡុង។

DC ​ទើប​តែ​បាត់​បង់​ខ្សែ​ប្រយុទ្ធ​សំខាន់ Rooney ​ដែល​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម Derby County ​។ ដូច្នេះ​ពួកគេ​ត្រូវ​ការ​កម្លាំង​សំខាន់​ម្នាក់​មក​វិញ ដើម្បី​ពង្រឹង​ក្រុម​ឱ្យ​បាន​ល្អ។ ​ក្នុង​ជម្រើស​របស់​ក្រុម​នៅ​អាមេរិក​មួយ​នេះ ​ពួកគេ​បាន​មើល​ឃើញ Ozil ​ជាង​គេ ​ហើយ​ក៏​បាន​បញ្ជូន​ក្រុម​ការងារ​មក​ចរចា​ផង​ដែរ។ ការ​ចរចា​នេះ​កើត​ឡើង ​ក្រោយ​ពី​កីឡាករ​អាល្លឺម៉ង់​កំពុង​ពិបាក​រស់​នៅ​អង់គ្លេស ​ព្រោះ​ទើប​មាន​បញ្ហា​ជាមួយ​ក្រុម​ជើង​កាង​នៅ​ក្រុង​ឡុង។

 

គេ​មិន​ទាន់​អាច​បញ្ជាក់​យ៉ាង​ណា​នោះ​ទេ ​ព្រោះ​ក្រុម Arsenal ​ក៏​មិន​ចង់​បាត់​បង់​ខ្សែ​បម្រើ​ប្រយុទ្ធ​សំខាន់​ម្នាក់​នេះ​ដែរ។ ដោយសារ​តែ​បញ្ហា​ជាមួយ​ក្រុម​ជើង​កាង​ខាង​លើ Ozil ​ខកខាន​ប្រកួត​១​ប្រកួត​មក​ហើយ​ឱ្យ​ក្រុម​កាំភ្លើង ​ក្នុង​ការ​បើក​ឆាក​ទល់​ក្រុម Newcastle United។ រូបគេ​ទើប​តែ​ឃើញ​ចូល​ហ្វឹកហាត់​វិញ​កាល​ពី​ម្សិលមិញ​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT