Van Dijk ​មាន​ឈ្មោះ​ប្រជែង​ជាមួយ Messi ​និង Ronaldo ​ពាន UEFA Best Player

សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​៣​នាក់​ចុង​ក្រោយ​ឈ្នះ​ពាន UEFA Best Players of the Year ​ហើយ ​ដោយ​ក្នុង​នោះ​រួម​មាន Van Dijk, Messi ​និង Ronaldo ។

អ្នក​ឈ្នះ​ពាន​រង្វាន់​ខាង​លើ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៩​ចុង​ខែ​នេះ ​ជា​ថ្ងៃ​ដែល UEFA ​ចាប់​ក្រុម​តាម​ពូល​ដើម្បី​លេង​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ថ្មី​តែ​ម្ដង។ Van Dijk ​ដែល​ជា​ខ្សែ​ការពារ​កំពុង​មាន​ប្រៀប​ជាង​គេ ព្រោះ​រូបគេ​បាន​ជួយ​ក្រុម Liverpool ​លើក​ពាន UEFA Champions League ​និង​ទើប​ឈ្នះ​ពាន UEFA Super Cup ​ថែម​ទៀត​ផង។

ស្រប​ពេល Messi ​វិញ ​ជា Top Scorers ​ក្នុង Champions League ​ហើយ​ក៏​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ European Golden Shoe ​ផង​ដែរ។ កីឡាករ​អាហ្សង់ទីន​នេះ រដូវ​កាល​មុន​ជួយ​ក្រុម Barcelona ​ឈ្នះ La Liga ​ប៉ុន្តែ​មិន​អាច​លើក​ពាន Champions League ​បាន​ទេ។ Ronaldo ​វិញ ​ចូល​ដល់​៣​នាក់​ចុង​ក្រោយ​នេះ ​ក្រោយ​ពី​ជួយ Juventus ​លើក​ពាន​ក្នុង​ស្រុក ​ហើយ​បញ្ចប់​រដូវ​កាល​ដោយ​រក​បាន​២៨​គ្រាប់​ក្នុង​ឆ្នាំ​ដំបូង​របស់​ខ្លួន​នៅ​អ៊ីតាលី។ អតីត​កីឡាករ Real Madrid ​នេះ​ក៏​បាន​ជួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លើក​ពាន Nations League ​ដែរ ​ដែល​ខ្លួន​ជា Top Scorer ​ក្នុង​កម្មវិធី​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT