James ​អាច​នឹង​មាន​អនាគត​វិញ​នៅ Real Madrid ​

ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez ​ត្រូវ​បាន​លោក Zidane ​ដាក់​ឈ្មោះ​ក្នុង​ទម្រង់​លេង​របស់​ខ្លួន សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ហើយ។

ការ​ដាក់​នេះ ​អាច​បញ្ជាក់​បាន​ថា​កីឡាករ​កូឡំប៊ី​នេះ នឹង​មាន​អនាគត​វិញ ​នៅ Real Madrid ​ក្រោយ​ពី​ត្រូវ​បាន​គេ​ខ្ចី​ជើង ​និង​ស្ថិត​ក្នុង​បញ្ជី​លក់​ចេញ​កន្លង​មក។ ​Zidane ​អាច​នឹង​ប្រើ James ​សម្រាប់​ជម្រើស​ទី​២​របស់​ខ្លួន ​ឬ​លេង​ក្នុង Copa del Rey ​ក្រោយ​ពី​រូបគេ​បាន​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​កន្លង​មក។

បច្ចុប្បន្ន​នេះ មាន​ក្លឹប​២​ចង់​បាន James ​ខ្លាំង​ជាង​គេ គឺ Napoli ​និង Atletico Madrid ។ តែ​ការ​ផ្ទេរ​ណា​មួយ​មិន​ទាន់​អាច​កើត​មាន​បាន​ឡើយ ​ក្រោយ​ពី​ក្រុម Real Madrid ​បាន​ច្រាន​ចោល​សំណើរ​ច្រើន​លើក​របស់ Napoli ​ដោយ​ចង់​ទុក James ​ប្រើ​ប្រាស់​រដូវ​កាល​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT