ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ បានយកឈ្នះក្រុមវៀតណាម ដោយលទ្ធផល ២-១ មុននេះបន្តិច ក្នុងពាន AFF U18 នៅទីក្រុងហូជីមិញ។
តាមពិតទៅនេះគ្រាន់តែប្រកួតបង្ហើយដែលមិនអាចជួយកម្ពុជាទៅវគ្គបន្តឡើយ។ ប៉ុន្តែខាងវៀតណាមវិញ ត្រូវការឈ្នះដាច់ខាតដើម្បីប្រជែងនិងថៃ។ យ៉ាងណាក្តី ក្រុមនាគជំទង់មួយនេះ បានត្រឹមខកចិត្ត ដោយតាមស្មើនៅនាទីទី៩០ទៅហើយ ប៉ុន្តែកម្ពុជាបន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៩០+៥។
សរុបលទ្ធផលរបស់កម្ពុជាក្នុងពាន AFF U18 ឆ្នាំនេះ៖
ចាញ់អូស្ត្រាលី ៥-១
ឈ្នះថៃ ៤-៣
ចាញ់ម៉ាឡេស៊ី ៣-០
ចាញ់សិង្ហបុរី ១-០
ឈ្នះវៀតណាម ២-១
អត្ថបទទាក់ទង
ស៊ុតបញ្ចូលទី២គ្រាប់ទល់ក្រុម Man Utd U23 យុវជនថៃ Suengchitthawon កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង
ភ្នំពេញក្រោនតែងតាំងលោក Bondarenko Anatolii ជាជំនួយការគ្រូបង្វឹក
ចចាមអារ៉ាមក្លាយជាការពិត! ក្លិបវិសាខាអេហ្វស៊ីចុះកុងត្រាយកខ្សែប្រយុទ្ធជម្រើសជាតិកាណាដា Marcus Haber
ស្វាគមន៍សមាជិកថ្មី! ម្ចាស់បទ "ព្រងើយ" ប្រកាសចូលរួមជាមួយក្រុមបាល់ទាត់ CFA