PSG ​ចាប់​អារម្មណ៍​កីឡាករ Real Madrid ​២​នាក់​

ក្រុម PSG ​បាន​ដាក់​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ Real Madrid ​២​នាក់​គឺ Vinicius ​និង ​Modric ​មក​រួម​ក្រុម​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​ថ្ងៃ​ទី​២ ​ខែ​ក្រោយ​នេះ។

ក្រុម PSG ​កំពុង​ព្យាយាម​បញ្ចេញ​កីឡាករ Neymar ​របស់​ខ្លួន ដោយ​មាន​ក្លឹប​២​ចង់​បាន​គឺ Barcelona ​និង Real Madrid ។ ​ក្រុម Barcelona ​កំពុង​ចែចូវ​ខ្លាំង​ជាង​គេ ​ដោយ​ប្រើ​គ្រប់​វិធី ​មាន​ទាំង​ថែម​កីឡាករ​ឱ្យ​ទៅ PSG ​ទៀត​ដើម្បី​យក Neymar ​។ ស្រប​ពេល​សាមី​ខ្លួន​គេ​ក៏​ចង់​ទៅ​ទ្រនំ​ចាស់​នេះ​វិញ​ដែរ។ តែ​សម្រាប់ PSG ​វិញ ​ហាក់​មិន​ចង់​បាន​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​ណា​ម្នាក់​ទេ ពួកគេ​ចង់​បាន​លុយ​សុទ្ធ​តែ​ម្ដង​ចំពោះ​តម្លៃ​ខ្លួន Neymar ​នេះ។

យ៉ាងណាមិញ​បើ​តាម​លោក Leonardo ​ថ្នាក់​ដឹក​នាំ​របស់ PSG ​នៅ​ថ្ងៃ​នេះ​បែរ​ជា​បង្ហើប​ថា​ក្រុម​ការងារ​របស់​លោក​មើល​ឃើញ​និង​ចង់​បាន​កីឡាករ​២​នាក់​របស់ Real Madrid ​ប្រសិន​បើ​ក្រុម​មួយ​នេះ​ចង់​បាន Neymar ​ទៅ​លេង​នៅ​ក្រុម​ម៉ាឌ្រីត។ កីឡាករ​២​នាក់​ដែល​ក្រុម​បារាំង​ចង់​បាន​គឺ Vinicius ​និង ​Modric ។ ប្រសិន​បើ Real Madrid ​ព្រម​ឱ្យ​កីឡាករ​២​នាក់​នេះ និង​ផ្ដល់​ប្រាក់​ជាង​១០០​លាន​ផោន​ទៀត ​នោះ​ពួកគេ​នឹង​បាន Neymar ​មិន​ខាន៕ប្រភព៖ MACA

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT